គេប្រដៅងាយ ភាពនៃបុគ្គលមិនកាន់យកខាងខុស ភាពនៃបុគ្គលមិនត្រេកអរ ចំពោះធម៌ជាសត្រូវ សេចក្តីអើពើ ភាពនៃបុគ្គលយកចិត្តទុកដាក់ ភាពនៃបុគ្គលប្រកបដោយសេចក្តីគោរព ភាពនៃបុគ្គលប្រកបដោយការទទួលស្តាប់បង្គាប់ ចំពោះសហធម្មិកជនដែលស្តីប្រដៅ នេះហៅថា ភាពនៃបុគ្គលប្រដៅងាយ។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានមិត្រល្អ តើដូចម្តេច។ បុគ្គលណា ជាអ្នកមានសទ្ធា មានសីល ចេះដឹងច្រើន មានចាគៈ មានប្រាជ្ញា ការសេព ការជិតដិតនឹងគ្នា ការត្រូវគំនិតគ្នា ការគប់រកគ្នា ការស្របគំនិតគ្នា សេចក្តីស្រឡាញ់គ្នា ការជិតស្និទ្ធនឹងគ្នា ភាពនៃបុគ្គលមូលមិត្រនឹងគ្នាណានៃបុគ្គលទាំងនោះ នេះហៅថា ភាពនៃបុគ្គលមានមិត្រល្អ។
[៣៥៤] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងអាបត្តិ តើដូចម្តេច។ ពួកអាបត្តិមានកងនៃអាបត្តិ ៥ ក្តី ពួកអាបត្តិមានកងនៃអាបត្តិ ៧ ក្តី សេចក្តីឈ្លាសក្នុងអាបត្តិ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះអាបត្តិទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងអាបត្តិ។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលអ្នកឈ្លាសក្នុងការចេញចាកអាបត្តិ តើដូចម្តេច។ សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិទាំងនោះ ការដឹងច្បាស់ ការយល់ច្បាស់។បេ។