[៤០៩] ពួកធម៌ប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌ប្រកបដោយការប៉ះពាល់។ ពួកធម៌មិនប្រកបដោយការប៉ះពាល់ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបដែលជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិនប្រកបដោយការប៉ះពាល់។
[៤១០] ពួកធម៌មានរូប តើដូចម្តេច។ មហាភូតរូប ៤ ផង រូបអាស្រ័យនូវមហាភូតរូប ៤ ផង នេះពួកធម៌មានរូប។ ពួកធម៌មិនមានរូប តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងនិព្វាន នេះពួកធម៌មិនមានរូប។
[៤១១] ពួកធម៌ជាលោកិយ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាលោកិយ។ ពួកធម៌ជាលោកុត្តរ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាលោកុត្តរ។