[១២២] រូបខាងក្នុង មិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជាកាយវិញ្ញត្តិ។ រូបខាងក្រៅ ជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ការទប់កាយ ការគាំទ្រកាយ ការទប់ទល់កាយ ការកំរើកកាយ អាការញ៉ាំងកាយឲ្យកំរើក ភាពនៃការញ៉ាំងកាយឲ្យកំរើកណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈានទៅមុខក្តី កាលឈានថយក្រោយក្តី កាលសំឡឹងមើលក្តី កាលក្រឡេកមើលក្តី កាលបត់ចូលក្តី កាលលាចេញក្តី នេះរូបខាងក្រៅ ជាកាយវិញ្ញត្តិ។ រូបខាងក្រៅ មិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយវិញ្ញត្តិ។
[១២៣] រូបខាងក្នុងមិនមែនជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជាវចីវិញ្ញត្តិ។ រូបខាងក្រៅ ជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ វាចា សំដីគន្លងពាក្យ ការពោល ការគឹកកង កម្មគឺការគឹកកង វាចា វចីភេទណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី