[២៦០] ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ។ ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ​ផង មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង តើ​ដូចម្តេច។ មគ្គ ជា​អប​រិយា​បន្នៈ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ​ផង មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង។
 [២៦១] ពួក​ធម៌​ជា​បរា​មា​សៈ តើ​ដូចម្តេច។ ទិដ្ឋិ​បរា​មា​សៈ។ បណ្តា​ធម៌​ទាំងនោះ ទិដ្ឋិ​បរា​មា​សៈ តើ​ដូចម្តេច។ (ការយល់ឃើញ) ថា លោក​ទៀង​ក្តី ថា​លោក​មិន​ទៀង​ក្តី ថា​លោកមា​នទី​បំផុត​ក្តី ថា​លោក​មិន​មាន​ទីបំផុត​ក្តី ថា​ជីវិត​នោះ គឺ​សរីរៈ​នោះ​ក្តី ថា​ជីវិត​ដទៃ សរីរៈ​ដទៃ​ក្តី ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក្តី ថា​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​ក្តី ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន​ក្តី ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន​ក្តី និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃ​ញាតស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ
ថយ | ទំព័រទី ១៨៤ | បន្ទាប់