វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ដែល​ប្រកបដោយ​បរា​មា​សៈ។ ពួក​ធម៌​ដែល​ប្រាសចាក​បរា​មា​សៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ដែល​ប្រាសចាក​បរា​មា​សៈ។
 [២៦៤] ពួក​ធម៌​ជា​បរា​មា​សៈ​ផង ដែល​បរា​មា​សៈ​ស្ទាបអង្អែល​ផង តើ​ដូចម្តេច។ បរា​មា​សៈ​នោះ​ឯង ជា​បរា​មា​សៈ​ផង ដែល​បរា​មា​សៈ​ស្ទាបអង្អែល​ផង។ ពួក​ធម៌​គ្រាន់តែ​បរា​មា​សៈ​ស្ទាបអង្អែល តែ​មិនមែន​ជា​បរា​មា​សៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា​ដែល​បរា​មា​សៈ​ស្ទាបអង្អែល ដោយ​ធម៌​ទាំងនោះ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​គ្រាន់តែ​បរា​មា​សៈ​ស្ទាបអង្អែល តែ​មិនមែន​ជា​បរា​មា​សៈ។
 [២៦៥] ពួក​ធម៌​ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល។
ថយ | ទំព័រទី ១៨៦ | បន្ទាប់