សុទ្ធតែ​ជា​រូប​ដែល​បរា​មា​សៈ​ស្ទាបអង្អែល សុទ្ធតែ​ជា​ប្រយោជន៍​ដល់​ឧបាទាន សុទ្ធតែ​គួរ​ដល់​សេចក្តី​សៅហ្មង សុទ្ធតែ​ជា​អព្យាក្រឹត សុទ្ធតែ​គ្មាន​អារម្មណ៍ សុទ្ធតែ​មិនមែន​ជា​ចេតសិក សុទ្ធតែ​ប្រាសចាក​ចិត្ត សុទ្ធតែ​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជា​ធម្មតា ជា​រូប​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ទេ មិនមែន​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ទេ សុទ្ធតែ​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មិនមែន​ប្រកបដោយ​បីតិ មិន​ប្រកបដោយ​សុខៈ មិន​ប្រកបដោយ​ឧបេក្ខា ជា​រូប​មិន​គប្បី​លះ​ដោយ​ទស្សនៈ មិន​គប្បី​លះ​ដោយ​ភាវនា ជា​រូប​មានហេតុ​មិន​គប្បី​លះ​ដោយ​ទស្សនៈ មិន​គប្បី​លះ​ដោយ​ភាវនា មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង មិនមែន​ជា​ការ​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង មិនមែន​ជា​សេក្ខៈ មិនមែន​ជា​អសេក្ខៈ ជា​រូប​តូចឆ្មារ ជា​កាមាវចរ មិនមែន​ជា​រូបាវចរ មិនមែន​ជា​អរូបាវចរ រាប់​ចូលក្នុង​វដ្ដៈ មិនមែន​មិនរាប់​ចូលក្នុង​វដ្ដៈ ជា​អនិយតៈ មិនមែន​ជា​និយ្យានិកៈ ជា​រូប​កើតឡើង​ហើយ គប្បី​ដឹង​ដោយ​វិញ្ញាណ ៦ ជា​រូប​មិន​ទៀង សុទ្ធតែ​ត្រូវ​ជរា​គ្រប​សង្កត់​បាន ការសង្គ្រោះ​រូប​ដោយ​ចំណែក ១ យ៉ាងនេះ។

ចប់ ឯក​កនិទ្ទេស។


 [១៥] រូប​ជា​ឧបា​ទា​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ
ថយ | ទំព័រទី ២០ | បន្ទាប់