ហៅថា​នេត្រ​ក៏បាន (ព្រោះ​បង្ហាញ​ទី​ស្មើ និង​ទី​មិន​ស្មើ ហើយ​នាំ​អត្តភាព​ទៅ) ហៅថា​នយនៈ​ក៏បាន (ព្រោះ​សេចក្តី​ដូចគ្នានឹង​នេត្រ​នោះ) ហៅថា ត្រើយអាយ​ក៏បាន (ព្រោះ​រាប់បញ្ចូល​ខាង​កាយ​ខ្លួន) ហៅថា​ស្រុក​ទំនេរ​ក៏បាន (ព្រោះ​ជា​របស់​សាធារណ៍​ដល់​របស់​ច្រើន ទាំង​គ្មាន​ម្ចាស់) នេះ​រូប​ជា​ចក្ខា​យតនៈ។ រូប​ជា​ចក្ខា​យតនៈ​នោះ តើ​ដូចម្តេច។ ភ្នែក​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត​ទាំង ៤ ដែល​រាប់​ចូលក្នុង​អត្តភាព ដែល​មិន​អាច​ឃើញ​ដោយ​ចក្ខុវិញ្ញាណ ប្រកបដោយ​ការ​ប៉ះពាល់ (ឬថា) បុគ្គល​ខ្ទាំងខ្ទប់​ហើយ​ក្តី កំពុង​ខ្ទាំងខ្ទប់​ក្តី នឹង​ខ្ទាំងខ្ទប់​ក្តី គប្បី​ខ្ទាំងខ្ទប់​ក្តី នូវ​រូប​ដែល​ប្រកបដោយ​ការ​ឃើញ ប្រកបដោយ​ការ​ប៉ះពាល់​ក្នុង​ភ្នែក​ណា ដែល​មិន​អាច​ឃើញ​ដោយ​ចក្ខុវិញ្ញាណ ប្រកបដោយ​ការ​ប៉ះពាល់ ភ្នែក​នុ៎ះ ហៅថា​ចក្ខុ​ក៏បាន ថា​ចក្ខា​យតនៈ​ក៏បាន ថា​ចក្ខុ​ធាតុ​ក៏បាន ថា​ចក្ខុន្ទ្រិយ​ក៏បាន ថា​លោក​ក៏បាន ថា​ទ្វារ​ក៏បាន ថាស​មុទ្រ​ក៏បាន ថា​បណ្ឌ​រៈ​ក៏បាន ថា​ខេត្ត​ក៏បាន ថា​វត្ថុ​ក៏បាន ថា​នេត្រ​ក៏បាន ថា​នយនៈ​ក៏បាន ថា​ត្រើយ​ខាងអាយ​ក៏បាន ថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​ចក្ខា​យតនៈ។ រូប​ជា​ចក្ខា​យតនៈ​នោះ តើ​ដូចម្តេច។ ភ្នែក​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត​ទាំង ៤ រាប់​ចូលក្នុង​អត្តភាព
ថយ | ទំព័រទី ២២ | បន្ទាប់