[៤១២] ពួក​ធម៌​ទាំងអស់ គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​នីមួយ មិន​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​នីមួយ។
 [៤១៣] ពួក​ធម៌​ជា​អាសវៈ តើ​ដូចម្តេច។ អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិ​ជា្ជ​សវៈ ឯកា​មាស​វៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៨ ដែល​ប្រកបដោយ​លោភៈ ភវាសវៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ ទិដ្ឋាសវៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រកបដោយ​ទិដ្ឋិ អវិ​ជា្ជ​សវៈ តែង​កើត​ក្នុង​អកុសល​ទាំងអស់ នេះ​ពួក​ធម៌​ជា​អាសវៈ។ ពួក​ធម៌​មិនមែន​ជា​អាសវៈ តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​អាសវៈ​ចេញ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​មិនមែន​ជា​អាសវៈ។
 [៤១៤] ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ។ ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តើ​ដូចម្តេច។
ថយ | ទំព័រទី ២៦៥ | បន្ទាប់