តែ​មិនមែន​ជា​អាសវៈ។ ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ មិន​គប្បី​ពោល​ថា ជា​អាសវៈ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង​ឡើយ។
 [៤១៧] ពួក​ធម៌​ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង តើ​ដូចម្តេច។ អាសវៈ ២ ឬ ៣ កើតឡើង​ជាមួយគ្នា​ក្នុង​ធម៌​ណា នេះ​ពួក​ធម៌​ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​អាសវៈ​ចេញ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ។ ពួក​ធម៌​ប្រាសចាក​អាសវៈ មិន​គប្បី​ពោល​ថា ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង ថា គ្រាន់តែ​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង​ឡើយ។
 [៤១៨] ពួក​ធម៌​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តើ​ដូចម្តេច។ មោហៈ កើតឡើង​ក្នុង​ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស មោហៈ​ប្រកបដោយ​វិចិកិច្ឆា មោហៈ​ប្រកបដោយ​ឧទ្ធច្ចៈ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ។ ពួក​ធម៌​ប្រាសចាក​អាសវៈ​ផង មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង តើ​ដូចម្តេច។
ថយ | ទំព័រទី ២៦៧ | បន្ទាប់