[៤៦៧] ពួក​ធម៌​ជា​កិលេស​ផង សៅហ្មង​ហើយ​ផង តើ​ដូចម្តេច។ កិលេស​ទាំងនោះ​ឯង ជា​កិលេស​ផង សៅហ្មង​ហើយ​ផង។ ពួក​ធម៌​គ្រាន់តែ​សៅហ្មង​ហើយ តែ​មិនមែន​ជា​កិលេស តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​កិលេស​ចេញ នេះ​ពួក​ធម៌​គ្រាន់តែ​សៅហ្មង​ហើយ តែ​មិនមែន​ជា​កិលេស។ ពួក​ធម៌​ដែល​មិន​សៅហ្មង​ហើយ មិន​គប្បី​ពោល​ថា ជា​កិលេស​ផង សៅហ្មង​ហើយ​ផង ថា​គ្រាន់តែ​សៅហ្មង​ហើយ តែ​មិនមែន​ជា​កិលេស​ផង​ឡើយ។
 [៤៦៨] ពួក​ធម៌​ជា​កិលេស​ផង ប្រកបដោយ​កិលេស​ផង តើ​ដូចម្តេច។ ពួក​កិលេស ២ ឬ ៣ កើត​ក្នុង​ទី​ជាមួយគ្នា ក្នុង​ធម៌​ណា នេះ​ពួក​ធម៌​ជា​កិលេស​ផង ប្រកបដោយ​កិលេស​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​កិលេស តែ​មិនមែន​ជា​កិលេស តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​កិលេស​ចេញ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​កិលេស តែ​មិនមែន​ជា​កិលេស។ ពួក​ធម៌​ប្រាសចាក​កិលេស មិន​គប្បី​ពោល​ថា ជា​កិលេស​ផង ប្រកបដោយ​កិលេស​ផង ថា គ្រាន់តែ​ប្រកបដោយ​កិលេស តែ​មិនមែន​ជា​កិលេស​ផង​ឡើយ។
ថយ | ទំព័រទី ២៩១ | បន្ទាប់