ចិ​ត្តុ​ប្បា​ទ ៤ ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស នេះ​ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន។ ពួក​ធម៌​មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ តើ​ដូចម្តេច។ មោហៈ​ប្រកបដោយ​វិចិកិច្ឆា ចិ​ត្តុ​ប្បា​ទ ប្រកបដោយ​ឧទ្ធច្ចៈ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ។
 [៤៧៣] ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ភាវនា តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទប្រកបដោយ​ឧទ្ធច្ចៈ វៀរតែ​មោហៈ ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ភាវនា។ ចិ​ត្តុ​ប្បា​ទ ៤ ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស នេះ​ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ ពួក​ធម៌​មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា តើ​ដូចម្តេច។
ថយ | ទំព័រទី ២៩៤ | បន្ទាប់