មនុស្សទាំងឡាយក្នុងទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយពួក ប្រគេនចីវរ ចំពោះភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះពួក។ ទឹកនិងចីវរនេះ ក៏នៅជារបស់ពួកដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្សទាំងឡាយក្នុងទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយពួក ប្រគេនចីវរ ចំពោះភិក្ខុមួយពួកនោះឯង ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះពួក។ ទឹកនិងចីវរនេះ ក៏នៅជារបស់ពួកដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់ចែក សង្ឃក៏បែកគ្នាទៅ។ ចីវរនោះ សង្ឃត្រូវចែកដល់ពួកភិក្ខុទាំងអស់ឲ្យស្មើគ្នា។
[៧៧] សម័យនោះឯង ព្រះរេវតដ៏មានអាយុ បានផ្ញើចីវរទៅប្រគេនព្រះសារីបុត្តដ៏មានអាយុនឹងដៃភិក្ខុ១រូប ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ព្រះថេរៈផងចុះ។ គ្រានោះឯង លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុនោះក៏យកចីវរនោះ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីស្និទ្ធស្នាល នឹងព្រះរេវតដ៏មានអាយុ។ គ្រាក្រោយ ព្រះរេវតដ៏មានអាយុ បានមកជួបនឹងព្រះសារីបុត្តដ៏មានអាយុ ហើយសួរថា បពិត្រព្រះថេរៈដ៏ចំរើន