វិន័យបិដក​ ​មហាវគ្គ​ ​តតិយ​ភាគ​
​ក​ឋិ​នក្ខន្ធ​កៈ​ ​ចីវរក្ខន្ធកៈ​
​ចម្បេយ្យ​ក្ខន្ធ​កៈ​ ​និង​ ​កោ​សម្ពិ​ក្ខន្ធ​កៈ​
​ភាគ​ទី៣​

​ក​ឋិ​នក្ខន្ធ​កៈ​


 [​១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅក្នុង​ដែន​បា​ឋា​(​១​)​ ​ប្រមាណ៣០រូប​ ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ ​ជា​អ្នក​ប្រព្រឹត្ត​ប្រើ​សំពត់​បង្សុកូល​ ​ជា​អ្នក​ប្រព្រឹត្ត​ប្រើ​តែ​ចីវរ៣​ ​គ្រប់រូប​ទាំងអស់​ ​នាំគ្នា​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​ ​កាលបើ​តិថី​ ​ដែល​ចូលវស្សា​ជិត​ណាស់​មក​ហើយ​ ​ក៏​មិន​អាច​នឹង​ទៅ​ឲ្យ​ទាន់​ចូលវស្សា​ ​ក្នុង​ក្រុង​សាវត្ថី​បាន​ឡើយ​ ​ហើយ​នាំគ្នា​ចូល​ទៅ​ចាំវស្សា​ក្នុង​ក្រុង​សាកេ​ត​ ​នា​ពាក់កណ្តាល​ផ្លូវ​។​ ​ភិក្ខុ​ទាំងនោះ​នៅចាំ​វស្សា​ទាំង​មាន​សេចក្តី​អផ្សុក​ ​ព្រោះ​គិតថា​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ទី​ជិត​យើង​ទាំងឡាយ​ ​ចម្ងាយ៦យោជន៍​អំពី​ទីនេះ​ទៅ​ ​យើង​ទាំងឡាយ​ ​មិនសមបើ​មិនបាន​ទៅ​គាល់​ព្រះអង្គ​សោះ​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​នៅចាំ​វស្សា​អស់​ត្រៃមាស​(​២​)​ ​រួចហើយ​ក៏​នាំគ្នា​ធ្វើ​បវារណា​ ​(​រដូវ​នោះ​)​ ​នៅ​មាន​ទឹកភ្លៀង​ធ្លាក់​ជោកជាំ​ ​មាន​ទឹកភក់​រអិល​នៅឡើយ​ ​(​ភិក្ខុ​ទាំងនោះ​)​ ​ក៏​មាន​ចីវរ​ទាំងឡាយ​ទទឹកជោក​ ​បាន​សេចក្តី​
​(​១​)​ ​យោជនា​ថា​ ​នៅក្នុង​ដែន​បា​វា​ដូច្នេះ​ក៏​មាន​។​ ​(​២​)​ ​បី​ខែ​
ទំព័រទី ១ | បន្ទាប់