ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​លុះ​ភិក្ខុ​នោះ​បាន​ធ្វើ​ចីវរ​រួចហើយ​ ​គិតថា​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​ ​ហើយក៏​បាន​មក​ទាន់ពេល​ដោះ​កឋិន​មែន​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​។​

​ចប់​ ​អា​ទាយ​សត្ត​កៈ​ ​ជាបឋម​។​


 ​[​៧​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើ​ហើយ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ការដែល​ចៀសចេញ​ទៅ​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​ធ្វើ​ចីវរ​នេះ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​ស្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ធ្វើ​ចីវរ​ឲ្យ​ស្រេច​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​មិន​ធ្វើ​ចីវរ​នេះ​ទេ​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​
ថយ | ទំព័រទី ១០ | បន្ទាប់