ចីវរ៦យ៉ាង​ ​គឺ​ចីវរ​ដែល​ធ្វើ​ដោយ​សម្បកឈើ១​ ​ចីវរ​ដែល​ធ្វើ​ដោយ​កប្បាស១​ ​ចីវរ​ដែល​ធ្វើ​ដោយ​សូត្រ១​ ​ចីវរ​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​(​វៀរលែងតែ​សក់​ ​ឬ​រោម​មនុស្ស​ចេញ​)​១​ ​សំពត់​ដែល​ធ្វើ​ដោយ​សម្បក​ធ្មៃ១​ ​សំពត់​ដែល​ធ្វើ​លាយ​ដោយ​វត្ថុ៥យ៉ាង​ខាងដើម១​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ណា​ ​ត្រេកអរ​នឹង​គហបតិ​ចីវរ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​រង្កៀស​ ​មិន​ត្រេកអរ​ ​នឹង​សំពត់​បង្សុកូល​ឡើយ​ ​ព្រោះ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​តែ​ចីវរ១​ ​មិនបាន​អនុញ្ញាត​ ​ចីវរ​ពីរ​ទេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​ត្រេកអរ​នឹង​គហបតិ​ចីវរ​ហើយ​ ​ត្រេកអរ​នឹង​សំពត់​បង្សុកូល​ផង​ ​ក៏បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​តថាគត​ ​សរសើរ​សេចក្តី​សន្តោស​ ​ដោយ​ចីវរ​ទាំងពីរ​យ៉ាងនោះ​។​
 [​៤៦​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​ច្រើន​រូប​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​ក្នុង​កោសល​ជនបទ​។​ ​ភិក្ខុ​ពួក​ខ្លះ​ ​ដើរទៅ​កាន់​ព្រៃស្មសាន​ ​ដើម្បីនឹង​បង្សុកូល​ ​ភិក្ខុ​ពួក​ខ្លះ​មិនបាន​រង់ចាំ​ឡើយ​។​ ​ពួក​ភិក្ខុ​ណា​ ​ដើរទៅ​កាន់​ព្រៃស្មសាន​ ​ដើម្បីនឹង​បង្សុកូល​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​សំពត់​បង្សុកូល​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ណា​ ​ដែល​មិនបាន​រង់ចាំ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​
ថយ | ទំព័រទី ១០១ | បន្ទាប់