ឲ្យ​ជា​ឃ្លាំង​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គួរ​ស្ងៀម​ ​(​បើ​)​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​វិហារ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ ​ឲ្យ​ជា​ឃ្លាំង​ហើយ​។​ ​ការ​សន្មតិ​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៥០​]​ ​សម័យ​នោះ​ឯង​ ​ចីវរ​ក្នុង​ឃ្លាំង​របស់​សង្ឃ​ ​ឥតមាន​លោក​ណា​គ្រប់គ្រង​រក្សា​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​សន្មត​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​ ​ឲ្យ​ជា​អ្នករក្សា​ឃ្លាំង​ ​គឺ​ភិក្ខុ​ដែល​មិន​លុះ​ឆន្ទាគតិ១​ ​មិន​លុះ​ទោសាគតិ១​ ​មិន​លុះ​មោហាគតិ១​ ​មិន​លុះ​ភយាគតិ១​ ​ដឹង​នូវ​របស់​ ​ដែល​ខ្លួន​បាន​គ្រប់គ្រង​រក្សា​ហើយ​ ​និង​មិនទាន់​បាន​គ្រប់គ្រង​រក្សា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​អង្វរករ​ភិក្ខុ​ជាមុន​ ​លុះ​អង្វរករ​ហើយ​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​សមគួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នករក្សា​ឃ្លាំង​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់