អតិរេកចីវរ​ ​បាន​កើតឡើង​ ​ដល់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​។​ ​ឯ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ប្រាថ្នា​ប្រគេន​ចីវរ​នោះ​ ​ទៅ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក៏​គង់នៅ​ឯ​ក្រុង​សាកេ​ត​។​ ​វេលា​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​បាន​បញ្ញត្ត​ថា​ ​ភិក្ខុ​មិន​ត្រូវ​ទ្រទ្រង់​អតិរេកចីវរ​ទេ​ ​ក៏​ឯ​អតិរេកចីវរ​នេះ​ ​កើតឡើង​ដល់​អាត្មាអញ​ហើយ​ ​តែថា​ ​អាត្មាអញ​ ​ចង់​ប្រគេន​ចីវរ​នេះ​ ​ទៅ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ឥឡូវ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​គង់នៅ​ឯ​ក្រុង​សាកេ​ត​ ​តើ​អាត្មាអញ​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ខណៈនោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​នែ​អានន្ទ​ ​ចុះ​សារីបុត្ត​ ​នៅ​យូរប៉ុន្មាន​ថ្ងៃ​ទៀត​ ​ទើបបាន​មកដល់​។​ ​ព្រះ​អានន្ទ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ព្រះ​សារីបុត្ត​ ​មុខ​ជា​នឹង​មក​ក្នុង​ថ្ងៃទី៩​ ​ឬ​ក្នុង​ថ្ងៃទី១០​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ ​ទ្រទ្រង់​អតិរេកចីវរ​ ​កំណត់​ត្រឹម១០ថ្ងៃ​។​ ​សម័​នោះ​ ​អតិរេកចីវរ​ ​កើតឡើង​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​
ថយ | ទំព័រទី ១២២ | បន្ទាប់