ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាង​វិ​សា​ខា​មិគា​រមាតា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​ទ្រង់​ទទួល​សំពត់​សម្រាប់​ជូត​មុខ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាល​ជា​អង្វែង​។​ ‌​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏បាន​ទទួល​សំពត់​សម្រាប់​ជូត​មុខ​ ​(​នោះ​)​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​នាង​វិ​សា​ខា​មិគា​រមាតា​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​ឯ​នាង​វិ​សា​ខា​មិគា​រមាតា​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​(​១​)​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​សំពត់​សម្រាប់​ជូត​មុខ​។​
 [​៦៥​]​ ​សម័យ​នោះ​ឯង​ ​មល្ល​ក្សត្យ​ឈ្មោះ​រោ​ជៈ​ ​ជា​សំឡាញ់​របស់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​។​ ​មល្ល​ក្សត្យ​ ​ឈ្មោះ​រោ​ជៈ​ ​(​នោះ​)​ ​បាន​ទុកដាក់​សំពត់​សម្បកឈើ​ ​លើកដៃ​នៃ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​។​ ​ឯ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​
​(​១​)​ ​ដើរ​វិល​ខាងស្តាំ​
ថយ | ទំព័រទី ១៤១ | បន្ទាប់