ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ចីវរ​ពីរ​មិនបាច់​កាត់​ ​ឲ្យ​កាត់​តែ​ចីវរ​មួយ​បាន​។​ ​ភិក្ខុ​មិន​កាត់​ចីវរ​ពីរ​ ​កាត់​តែ​ចីវរ​មួយ​ ​ក៏​នៅតែ​មិន​គ្រប់គ្រាន់​ទៀត​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លើកឡើង​ ​(​គឺ​ប៉ះ​)​ ​សំពត់​អាគន្តុកៈ​ ​(​សំពត់​ថ្មី​)​ ​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ ​ដែល​មិន​កាត់​ទាំងអស់​នោះ​ទេ​ ​ភិក្ខុ​ណា​ទ្រទ្រង់​ ​(​ស្លៀកដណ្តប់​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៦៨​]​ ​សម័យ​នោះ​ឯង​ ​ចីវរ​កើតឡើង​ជាច្រើន​ដល់​ភិក្ខុ​មួយ​រូប​។​ ​ឯ​ភិក្ខុ​នោះ​ ​ចង់​ឲ្យ​ចីវរ​នោះ​ ​ដល់​មាតា​ ​និង​បិតា​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ឲ្យ​ចីវរ​ ​ដោយ​គិតថា​ ​មាតា​ ​និង​បិតា​ ​ដូច្នេះ​ ​តថាគត​នឹងថា​ដូចម្តេច​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឲ្យ​ចីវរ​ដល់​មាតា​ ​និង​បិតា​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើទាន​ ​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ ​ឲ្យ​ធ្លាក់ចុះ​ឡើយ​ ​ភិក្ខុ​ណា​ឲ្យ​ធ្លាក់ចុះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៦៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ទុក​ចីវរ​ក្នុង​អន្ធ​វន​ ​(​ព្រៃ​ងងឹត​)​ ​ហើយ​មានតែ​ស្បង់​ ​និង​ឧត្តរាសង្គៈ​ ​(​ចីពរ​)​ ​ចូល​ទៅ​ស្រុក​ដើម្បី​បិណ្ឌបាត​។​ ​ពួក​ចោរ​ ​ក៏​លួច​យក​ចីវរ​នោះ​ទៅ​។​ ​ភិក្ខុ​នោះ​ ​មាន​សំពត់​អាក្រក់​
ថយ | ទំព័រទី ១៤៥ | បន្ទាប់