ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ហេតុ​គួរ​ទុកដាក់​សង្ឃាដិ​មាន៥យ៉ាង​ ​គឺ​ភិក្ខុ​មាន​ជម្ងឺ១​ ​មានកំណត់​ដោយ​រដូវភ្លៀង៤ខែ១​ ​ភិក្ខុ​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ១​ ​វិហារ​មានការ​រក្សា​ទ្វារ​មាំមួន១​ ​ភិក្ខុ​បាន​ក្រាលកឋិន​ហើយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំង៥យ៉ាងនេះ​ឯង​ ​ជាហេតុ​គួរ​ទុកដាក់​សង្ឃាដិ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ហេតុ​គួរ​ទុកដាក់​នូវ​សំពត់​ឧត្តរាសង្គៈ​ ​មាន៥យ៉ាង​ ​គឺ​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​មានកំណត់​ដោយ​រដូវភ្លៀង៤ខែ១​ ​ភិក្ខុ​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ១​ ​វិហារ​មានការ​រក្សា​ទ្វារ​មាំមួន១​ ​ភិក្ខុ​បាន​ក្រាលកឋិន​ហើយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំង៥យ៉ាងនេះ​ឯង​ ​ជាហេតុ​គួរ​ទុកដាក់​សំពត់​ឧត្តរាសង្គៈ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ហេតុ​គួរ​ទុកដាក់​ស្បង់​មាន៥យ៉ាង​ ​គឺ​ភិក្ខុ​មាន​ជម្ងឺ១​ ​មានកំណត់​ដោយ​រដូវភ្លៀង៤ខែ១​ ​ភិក្ខុ​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ១​ ​វិហារ​មានការ​រក្សា​ទ្វារ​មាំមួន១​ ​ភិក្ខុ​បាន​ក្រាលកឋិន​ហើយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំង៥យ៉ាងនេះ​ឯង​ ​ជាហេតុ​គួរ​ទុកដាក់​ស្បង់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ហេតុ​គួរ​ទុកដាក់​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​ ​មាន៥យ៉ាងគឺ​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ទៅកាន់​ទី​ឥតមាន​សីមា១​ ​ភិក្ខុ​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ១​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់