ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​នោះ​ ​មិនទាន់​អធិដ្ឋាន​ចីវរ​នោះ​ទេ​ ​ទទួល​មាន​ភិក្ខុ​ឯទៀត​មកដល់​ ​ត្រូវ​ភិក្ខុ​នោះ​ ​ចែកចំណែក​ស្មើ​ ​(​ដល់​ភិក្ខុ​ដែល​ទើប​មកដល់​នោះ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងនោះ​ ​កំពុង​ចែក​ចីវរ​នោះ​ ​ហើយ​ស្លាក​ ​មិនទាន់​ធ្លាក់​អស់​ ​ទទួល​មាន​ភិក្ខុ​ឯទៀត​មកដល់​ ​ត្រូវ​ភិក្ខុ​នោះ​ ​ចែកចំណែក​ស្មើ​ ​(​ដល់​ភិក្ខុ​ដែល​ទើប​មកដល់​នោះ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​ចែក​ចីវរ​នោះ​ ​ស្លាក​ធ្លាក់​អស់ទៅហើយ​ ​ទើប​មាន​ភិក្ខុ​ឯទៀត​មកដល់​ ​មិនបាច់​ចែក​ឲ្យ​ទេ​។​ ​សម័យ​នោះ​ឯង​ ​មាន​ព្រះ​ថេរៈ​ពីរ​រូប​ ​ជា​បងប្អូន​នឹងគ្នា​ ​គឺ​ព្រះ​ថេរៈ​ឈ្មោះ​ឥសិ​ទាសៈ​ដ៏​មាន​អាយុ១​ ​ព្រះ​ថេរៈ​ឈ្មោះ​ឥសិ​ភត្ត​ដ៏​មាន​អាយុ១​ ​នៅចាំ​វស្សា​ក្នុង​ក្រុង​សាវត្ថី​ ​លុះ​ចេញវស្សា​ហើយ​ ​ក៏​នាំគ្នា​ទៅកាន់​អាវាស​ ​ក្បែរ​ស្រុក​តូច​មួយ​។​ ​ពួក​មនុស្ស​និយាយ​គ្នា​ថា​ ​ព្រះ​ថេរៈ​ទាំងឡាយ​បាត់​យូរណាស់​ហើយ​ ​ទើប​ឃើញ​និមន្ត​មក​ ​ថា​ដូច្នោះ​ហើយ​ ​ក៏​នាំគ្នា​ប្រគេន​ចង្ហាន់​ ​ព្រមទាំង​ចីវរ​។​ ​ពួក​ភិក្ខុ​ ​អ្នក​នៅក្នុង​អាវាស​ ​សួរ​ព្រះ​ថេរៈ​ទាំងឡាយ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​ចីវរ​របស់​សង្ឃ​ទាំងនេះ​ ​កើតឡើង​ ​ក៏​ព្រោះតែ​ព្រះ​ថេរៈ​ទាំងឡាយ​ ​តើ​ព្រះ​ថេរៈ​ទាំងឡាយ​ ​នឹង​ត្រេកអរ​នឹង​ចំណែក​ដែរ​ឬទេ​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ធម៌​(​១​)​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​ក៏បាន​ដឹង​
​(​១​)​ ​ច្បាប់​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​
ថយ | ទំព័រទី ១៥០ | បន្ទាប់