កឋិន​ក្នុង​អាវាស​នោះ​ ​សង្ឃ​ព្រមគ្នា​ដក​ហើយ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ឮដំណឹង​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​នាំ​យក​ចីវរ​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​លុះ​ភិក្ខុ​នោះ​ធ្វើ​ចីវរ​ស្រេចហើយ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​ដែរ​ ​(​តែ​មិនទាន់​បាន​ត្រឡប់​នៅឡើយ​)​ ​កឋិន​ក៏​ដោះ​ខាងក្រៅ​ ​(​នោះ​)​ ​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​កន្លង​ខេត្ត​កឋិន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​នាំ​យក​ចីវរ​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​លុះ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​ភិក្ខុ​នោះ​ធ្វើ​ចីវរ​នោះ​ស្រេចហើយ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ហើយក៏​បាន​មក​ទាន់ពេល​ដោះ​កឋិន​មែន​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​។​
 ​[​១៤​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ចៀសចេញ​ទៅ​។​ ​(​ពាក្យ​យ៉ាងនេះ​ ​ប្រហែល​នឹង​អា​ទាយ​វារៈ​ ​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ចុះ​)​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​នាំ​យក​ចីវរ​ដែល​ធ្វើមិនទាន់​សម្រេច​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​
ថយ | ទំព័រទី ២០ | បន្ទាប់