ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កម្ម​ទាំងឡាយ​នោះ​ ​កម្ម​ណា​ព្រមព្រៀង​ ​ទាំង​ប្រកបដោយ​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​នេះឯង​ ​ជា​កម្ម​មិន​កំរើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​ ​ព្រោះថា​កម្ម​នោះ​ ​ប្រកបដោយ​ធម៌​ផង​ ​ព្រមព្រៀង​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​ភិក្ខុ​ត្រូវ​ធ្វើ​ចុះ​ ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​តថាគត​ក៏​អនុញ្ញាត​។​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​ក្នុង​សាសនា​នេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​ធ្វើ​កម្ម​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​កម្ម​ព្រមព្រៀង​គ្នា​ ​ទាំង​ប្រកបដោយ​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 ​[​៨៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ធ្វើ​កម្ម​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​គឺ​ ​ធ្វើ​កម្ម​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ខ្លះ​ ​ធ្វើ​កម្ម​ព្រមព្រៀង​ ​តែ​មិន​ប្រកបដោយ​ធម៌​ខ្លះ​ ​ធ្វើ​កម្ម​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ខ្លះ​ ​ធ្វើ​កម្ម​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ខ្លះ​ ​ធ្វើ​កម្ម​ព្រមព្រៀង​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ខ្លះ​ ​ធ្វើ​កម្ម​វិបត្តិ​ដោយ​ញត្តិ​ ​តែ​បរិបូណ៌​ដោយ​អនុស្សាវនា​ខ្លះ​ ​ធ្វើ​កម្ម​វិបត្តិ​ ​ដោយ​អនុស្សាវនា​ ​តែ​បរិបូណ៌​ដោយ​ញត្តិ​ខ្លះ​ ​ធ្វើ​កម្ម​វិបត្តិ​ដោយ​ញត្តិ​ ​និង​វិបត្តិ​ដោយ​អនុស្សាវនា​ខ្លះ​ ​ធ្វើ​កម្ម​ខុស​ចាក​ធម៌​ខ្លះ​ ​ធ្វើ​កម្ម​ខុស​ចាក​វិន័យ​ខ្លះ​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់