មាន​ភិក្ខុ​ ​ដែល​ឋិតនៅ​លើ​អាកាស​ ​ដោយ​ឫទ្ធិ​ ​ជា​គំរប់៤​ ​សង្ឃ​ធ្វើ​កម្ម​ ​ដល់​បុគ្គល​ណា​ ​សង្ឃ​មាន​បុគ្គល​នោះ​ ​ជា​គំរប់៤​ ​ហើយ​ធ្វើ​កម្ម​ ​(​កម្ម​នោះ​)​ ​មិន​ហៅថា​កម្ម​ផង​ ​សង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​ផង​។​

​ចប់​កម្ម​សម្រាប់​ធ្វើ​ដោយ​សង្ឃ​ចតុ​វគ្គ​។


 ​[​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​សម្រាប់​ធ្វើ​ដោយ​សង្ឃ​បញ្ច​វគ្គ​ ​សង្ឃ​មាន​ភិក្ខុនី​ជា​គំរប់៥​ ​ហើយ​ធ្វើ​កម្ម​ ​(​កម្ម​នោះ​)​ ​មិន​ហៅថា​កម្ម​ផង​ ​សង្ឃ​មិន​ត្រូវ​ធ្វើ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​សម្រាប់​ធ្វើ​ដោយ​សង្ឃ​បញ្ច​វគ្គ​ ​សង្ឃ​មាន​សិក្ខមានា​ជា​គំរប់៥​។​បេ​។​ ​មាន​សាមណេរ​ ​ជា​គំរប់៥​ ​មាន​សាមណេរី​ ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ដែល​ពោល​លាសិក្ខា​ ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ត្រូវ​អន្តិមវត្ថុ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ជា​គំរប់៥​ ​មាន​មនុស្ស​ខ្ទើយ​ ​ជា​គំរប់៥​ ​មាន​បុគ្គល​ ​ដែល​លួចសំវាស​ ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ដែល​ចូល​ទៅកាន់​ពួក​តិរ្ថិយ​ ​ជា​គំរប់៥​ ​មាន​សត្វតិរច្ឆាន​ ​ជា​គំរប់៥​ ​មាន​បុគ្គល​ ​ដែល​សម្លាប់​មាតា​ ​ជា​គំរប់៥​ ​មាន​បុគ្គល​ដែល​សម្លាប់​បិតា​ ​ជា​គំរប់៥​ ​មាន​បុគ្គល​ដែល​សម្លាប់​
ថយ | ទំព័រទី ២១៤ | បន្ទាប់