ទិដ្ឋិអាក្រក់ ជាគំរប់១០ មានមនុស្សខ្ទើយ ជាគំរប់១០ មានបុគ្គល ដែលលួចសំវាស ជាគំរប់១០ មានភិក្ខុ ដែលចូលទៅកាន់ពួកតិរ្ថិយ ជាគំរប់១០ មានសត្វតិរច្ឆាន ជាគំរប់១០ មានបុគ្គល ដែលសម្លាប់មាតា ជាគំរប់១០ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់១០ មានបុគ្គល ដែលសម្លាប់ព្រះអរហន្ត ជាគំរប់១០ មានបុគ្គល ដែលទ្រុស្តភិក្ខុនី ជាគំរប់១០ មានភិក្ខុ ដែលបំបែកសង្ឃ ជាគំរប់១០ មានបុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់១០ មានឧភតោព្យញ្ជនក ជាគំរប់១០ មានភិក្ខុ ដែលមានសំវាសផ្សេងៗគ្នា ជាគំរប់១០ មានភិក្ខុ ដែលស្ថិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់១០ មានភិក្ខុ ដែលស្ថិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់១០ សង្ឃធ្វើកម្ម ដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់១០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។
[៩៧] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃវីសតិវគ្គ សង្ឃមានភិក្ខុនី ជាគំរប់២០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃវីសតិវគ្គ សង្ឃមានសិក្ខមានាជាគំរប់២០។បេ។
ចប់កម្មសម្រាប់ធ្វើដោយសង្ឃទសវគ្គ។