​[​១០៦​]​ ​ព្រះ​ឧបា​លិ​ត្ថេ​រ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កម្ម​ដែល​ត្រូវ​ធ្វើ​ ​ក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​ណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ធ្វើ​ក្នុង​ទី​ចំពោះមុខ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កម្ម​របស់​សង្ឃ​នោះ​ ​តើ​ហៅថា​ធម្មកម្ម​ ​(​កម្ម​ត្រូវ​តាម​ធម៌​)​ ​ថា​វិនយកម្ម​ ​(​កម្ម​ត្រូវ​តាម​វិន័យ​)​ ​ដែរ​ឬ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​កម្ម​នោះ​ ​ហៅថា​ ​ជា​ធម្មកម្ម​ ​ជា​វិនយកម្ម​។​ ​ព្រះ​ឧបា​លិ​ត្ថេ​រ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កម្ម​ដែល​ត្រូវ​ធ្វើ​ ​ដោយ​ការសាកសួរ​ ​សង្ឃ​ណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ធ្វើ​ដោយ​ការសាកសួរ​ ​កម្ម​ដែល​ត្រូវ​ធ្វើ​ ​ដោយ​សេចក្តី​ប្តេជ្ញា​ ​សង្ឃ​ធ្វើ​ដោយ​សេចក្តី​ប្តេជ្ញា​ ​ឲ្យ​សតិវិន័យ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ ​សតិវិន័យ​ ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​អ​មូឡ្ហ​វិន័យ​ ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​ត​ជ្ជ​នី​យក​ម្ម​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​គួរ​ដល់​និ​យស្ស​កម្ម​ ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ ​បព្វាជនីយ​កម្ម​ ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ ​បដិ​សារ​ណី​យក​ម្ម​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ ​ឧក្ខេ​បនី​យក​ម្ម​ ​ឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នៈ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ ​មូលា​យ​បដិ​កស្ស​នៈ​ ​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​មានត្ត​ ​ឲ្យ​អព្ភាន​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ ​អព្ភាន​ ​ឲ្យ​ឧបសម្បទា​ ​ដល់​កុលបុត្ត​ ​ដែល​គួរ​ដល់​ ​ឧបសម្បទា​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់