​[​១០៩​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​យ៉ាងនេះ​ឯង​ ​ជា​អធម្មកម្ម​ ​ជា​អវិនយ​កម្ម​ ​ឯ​សង្ឃ​សោត​ ​ក៏​ជា​សង្ឃ​ប្រកបដោយ​ទោស​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នៈ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ឲ្យ​អព្ភាន​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ឲ្យ​ឧបសម្បទា​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​យ៉ាងនេះ​ឯង​ ​ជា​អធម្មកម្ម​ ​ជា​អវិនយ​កម្ម​ ​ឯ​សង្ឃ​សោត​ ​ក៏​ប្រកបដោយ​ទោស​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ឯណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​អ​មូឡ្ហ​វិន័យ​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់