ឲ្យ​បរិវាស​ ​ដល់​កុលបុត្ត​ ​ដែល​គួរ​ដល់​ឧបសម្បទា​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នៈ​ ​ដល់​កុលបុត្ត​ ​ដែល​គួរ​ដល់​ឧបសម្បទា​ ​ឲ្យ​មានត្ត​ ​ដល់​កុលបុត្ត​ ​ដែល​គួរ​ដល់​ឧបសម្បទា​ ​ឲ្យ​អព្ភាន​ ​ដល់​កុលបុត្ត​ ​ដែល​គួរ​ដល់​ឧបសម្បទា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​យ៉ាងនេះ​ឯង​ ​ជា​អធម្មកម្ម​ ​អវិនយ​កម្ម​ ​ឯ​សង្ឃ​សោត​ ​ក៏​ប្រកបដោយ​ទោស​ ​ដោយ​ប្រការ​យ៉ាងនេះ​។​

​ចប់​ ​ឧបាលិ​បុច្ឆា​ភាណវារៈ​ ​ទី២​។​


 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​ជា​អ្នកធ្វើ​នូវ​ការបង្កហេតុ​ ​ជា​អ្នកធ្វើ​នូវ​ជំលោះ​ ​ជា​អ្នកធ្វើ​នូវ​វិវាទ​ ​(​ទាស់ទែងគ្នា​)​ ​ជា​អ្នកធ្វើ​នូវ​តិរច្ឆានកថា​ ​ជា​អ្នកធ្វើ​នូវ​អធិករណ៍​ក្នុង​សង្ឃ​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ជា​អ្នកធ្វើ​នូវ​ការបង្កហេតុ​ ​ជា​អ្នកធ្វើ​នូវ​ជំលោះ​ ​ជា​អ្នកធ្វើ​នូវ​វិវាទ​ ​ជា​អ្នកធ្វើ​នូវ​តិរច្ឆានកថា​ ​ជា​អ្នកធ្វើ​នូវ​អធិករណ៍​ក្នុង​សង្ឃ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​រាល់គ្នា​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ជាពួក​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​។​ ​ឯ​ភិក្ខុ​នោះ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃទៀត​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​ក៏​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់