ដោយ​បំណង​ថា​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​កាល​ភិក្ខុ​នោះ​កំពុង​ធ្វើ​ ​ចីវរ​នោះ​ក៏​វិនាស​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​វិនាស​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​សម្រេច​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​លុះ​ភិក្ខុ​នោះ​ ​ធ្វើ​ចីវរ​សម្រេច​ហើយ​ ​ក៏​ឮដំណឹង​ថា​ ​កឋិន​ក្នុង​អាវាស​នោះ​ ​សង្ឃ​ព្រមគ្នា​ដក​ហើយ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​បានឮ​ដំណឹង​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​សម្រេច​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​ភិក្ខុ​នោះ​ធ្វើ​ចីវរ​ស្រេចហើយ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​ដែរ​ ​(​តែ​មិនទាន់​បាន​ត្រឡប់​នៅឡើយ​)​ ​កឋិន​ក៏​ដោះ​ខាងក្រៅ​ ​(​នោះ​)​ ​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​កន្លង​ខេត្ត​កឋិន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​សម្រេច​ ​ចៀសចេញ​ទៅ​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់