មិន​ប្រាថ្នា​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​សោះ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​។​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​។​បេ​។​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​បណ្ឌិត​គប្បី​ធ្វើ​ចក្ក​ចុះ​។​ ​
 [​១១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់​ចេញ​ចាក​កម្ម​ ​ហើយ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​(​នឹង​សង្ឃ​)​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​ ​រលាស់​ចេញ​ចាក​កម្ម​ ​ឥឡូវនេះ​ ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​នោះ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​សង្ឃ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់