ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់​ចេញ​ ​ចាក​កម្ម​ ​ឥឡូវនេះ​ ​មក​សូម​ការ​រម្ងាប់​ ​ត​ជ្ជ​នី​យក​ម្ម​ ​(​នោះ​)​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​។​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់​ចេញ​ ​ចាក​កម្ម​ ​ហើយ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​ ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ក៏បាន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់​ចេញ​ ​ចាក​កម្ម​ ​ឥឡូវនេះ​ ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​(​នោះ​)​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​។​បេ​។​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​។​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់