ជជែកគ្នា​ថា​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​មិនបាន​ធ្វើ​ហើយ​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ ​កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​ពុំ​នោះ​សោត​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​មិនបាន​ធ្វើ​ហើយ​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ ​កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត​។​ ​ឯ​ភិក្ខុ​ទាំងអម្បាល​នេះ​ ​ឈ្មោះថា​ ​ជា​ធម្ម​វាទី​ ​ក្នុង​កម្ម​នោះ​។​ ​វារៈ​ទាំង​ប្រាំ​នេះ​ ​ជា​សេចក្តី​សង្ខេប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ន័យ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​សំដែង​អាបត្តិ​ចេញ​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​សំដែង​អាបត្តិ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​ដល់​ភិក្ខុ​នោះ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់