កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​មិនបាន​ធ្វើ​ហើយ​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ ​កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​របស់​ភិក្ខុ​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​ពុំ​នោះ​សោត​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​មិនបាន​ធ្វើ​ហើយ​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ ​កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត​។​ ​ភិក្ខុ​ទាំងអម្បាល​នេះ​ ​ឈ្មោះថា​ ​ជា​ធម្ម​វាទី​ ​ក្នុង​កម្ម​នោះ​។​
 ​[​១៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ន័យ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់​ចេញ​ ​ចាក​កម្ម​ហើយ​ ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ក៏បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់​ចេញ​ ​ចាក​កម្ម​ ​ឥឡូវ​ ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​(​នោះ​)​ ​បើ​ដូច្នោះ​ ​មានតែ​
ថយ | ទំព័រទី ២៨៣ | បន្ទាប់