ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​ពុំ​នោះ​សោត​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​មិនបាន​ធ្វើ​ហើយ​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ ​កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត​។​ ​ភិក្ខុ​ទាំងអម្បាល​នេះ​ ​ឈ្មោះថា​ ​ជា​ធម្ម​វាទី​ ​ក្នុង​កម្ម​នោះ​។​ ​វារៈ​ទាំង​ប្រាំ​នេះ​ ​ជា​សេចក្តី​សង្ខេប​។​
 ​[​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ន័យ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ឃ​បាន​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់​ចេញ​ ​ចាក​កម្ម​ហើយ​ ​មក​សូម​ការ​រម្ងាប់​បដិ​សារ​ណី​យក​ម្ម​។​ ​ក្នុង​រឿង​នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់​ចេញ​ ​ចាក​កម្ម​ ​ឥឡូវ​ ​មក​សូម​ការ​រម្ងាប់​ ​បដិ​សារ​ណី​យក​ម្ម​ ​(​នោះ​)​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​រម្ងាប់​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​រម្ងាប់​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​។
ថយ | ទំព័រទី ២៨៧ | បន្ទាប់