(នោះទៅ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ នៅចាំវស្សាទាំងមានសេចក្តីអផ្សុក ព្រោះគិតថា ព្រះដ៏មានព្រះភាគ ព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ៦យោជន៍ អំពីទីនេះទៅ យើងទាំងឡាយ មិនសមបើមិនបានទៅគាល់ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គទាំងអស់គ្នា នៅចាំវស្សាអស់ត្រៃមាសហើយ ក៏នាំគ្នាធ្វើបវារណា (ព្រោះរដូវនេះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នា មានចីវរទាំងឡាយទទឹកជោក បានសេចក្តីលំបាកកាយ មកតាមផ្លូវឆ្ងាយ។
[២] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យពួកភិក្ខុ ដែលនៅចាំវស្សារួចហើយ ក្រាលកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស៥យ៉ាង គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា)១ ត្រាច់ទៅ (ណា) មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់)១ (ឆាន់) គណភោជនបាន១ (ទុកដាក់) អតិរេកចីវរបានតាមត្រូវការ១ ចីវរណា ដែលកើតឡើង ក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ១។