ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឥឡូវ​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​នោះ​ ​ធ្វើ​ឧបោសថ​ ​ធ្វើ​សង្ឃកម្ម​ ​ខាងក្នុង​សីមា​នោះ​ដដែល​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ចំណែកខាង​យើងខ្ញុំ​ព្រះអង្គ​ ​ដែល​ជា​ ​ឧក្ខេ​បក​ភិក្ខុ​ ​ក៏​ទៅ​ធ្វើ​ឧបោសថ​ ​ធ្វើ​សង្ឃកម្ម​ ​ក្រៅ​សីមា​វិញ​ហើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​បើ​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​ទាំងនោះ​ ​នឹង​ធ្វើ​ឧបោសថ​ ​ធ្វើ​សង្ឃកម្ម​ ​ខាងក្នុង​សីមា​នោះ​ដដែល​ ​ត្រូវ​ដូចជា​ញត្តិ​ ​និង​អនុស្សាវនា​ ​ដែល​តថាគត​បាន​បញ្ញត្ត​ហើយ​ ​កម្ម​របស់​ភិក្ខុ​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​ ​ឥតមាន​កំរើក​ ​ហើយ​ជា​កម្ម​សមគួរ​ដល់​ហេតុ​។​ ​ម្នាល​ភិក្ខុ​ ​បើ​អស់អ្នក​ជា​ឧក្ខេ​បក​ភិក្ខុ​ ​(​ភិក្ខុ​អ្នកលើ​ក​វត្ត​)​ ​នឹង​ធ្វើ​ឧបោសថ​ ​ធ្វើ​សង្ឃកម្ម​ ​ខាងក្នុង​សីមា​នោះ​ដដែល​ ​ត្រូវ​ដូចជា​ញត្តិ​ ​និង​អនុស្សាវនា​ ​ដែល​តថាគត​ ​បាន​បញ្ញត្ត​ហើយ​ ​កម្ម​របស់​អ្នក​ទាំងឡាយ​នោះ​សោត​ ​ក៏​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​ ​ឥតមាន​កំរើក​ ​ហើយ​ជា​កម្ម​សមគួរ​ដល់​ហេតុ​។​ ​ហេតុអ្វី​ ​បាន​ជាត​ថា​គត​ ​ពោល​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះ​ភិក្ខុ​ទាំងនោះ​ ​មាន​សំ​វាស​ផ្សេង​ៗ​ ​អំពី​អ្នក​ទាំងឡាយ​ ​ចំណែកខាង​អ្នក​ទាំងឡាយ​ ​ក៏​មាន​សំវាស​ផ្សេងគ្នា​ ​អំពី​ភិក្ខុ​ទាំងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ ​ឯ​ភូមិ​របស់​ភិក្ខុ​ ​មាន​សំវាស​ផ្សេងគ្នា​នេះ​ ​មាន២យ៉ាង​ ​គឺ​ ​ភិក្ខុ​ធ្វើខ្លួន​ឲ្យ​មាន​សំវាស​ផ្សេងគ្នា​ដោយខ្លួនឯង១​ ​សង្ឃ​ព្រមព្រៀង​គ្នា​ ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់