​[​១៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​នាយ​ខ្មាន់​ព្រះកេស​ ​របស់​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​នៅ​អាស្រ័យ​ ​ក្នុង​សំណាក់​ស្តេច​ ​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាយ​ខ្មាន់​ព្រះកេស​ ​របស់​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​បានឃើញ​ស្តេច​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ព្រមទាំង​មហេសី​ ​ធ្វើ​ភេទ​របស់​ខ្លួន​ ​មិន​ឲ្យ​បុគ្គល​ដទៃ​ស្គាល់​បាន​ ​ទ្រង់​ស្លៀកដណ្តប់​ ​ជា​បរិ​ព្វា​ជ​ក​ ​ហើយ​នៅ​អាស្រ័យ​ ​ក្នុង​ផ្ទះ​ស្មូនឆ្នាំង​ ​ក្នុង​ទី​ឱកាស​មួយ​ ​ជាទីបំផុត​ ​ក្រុង​ពារាណសី​ ​លុះ​បានឃើញ​ហើយ​ ​ក៏បាន​ចូល​ទៅ​គាល់​ស្តេច​ ​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​ស្តេច​ ​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឥឡូវ​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ព្រមទាំង​មហេសី​ ​ធ្វើ​ភេទ​របស់​ខ្លួន​ ​មិន​ឲ្យ​បុគ្គល​ដទៃ​ស្គាល់​បាន​ ​ទ្រង់​ស្លៀកដណ្តប់​ ​ជា​បរិ​ព្វា​ជ​ក​ ​ហើយ​នៅ​អាស្រ័យ​ ​ក្នុង​ផ្ទះ​ស្មូនឆ្នាំង​ ​ក្នុង​ទី​ឱកាស​ ​មួយ​ជាទីបំផុត​ ​ក្រុង​ពារាណសី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ក៏​ទ្រង់​បង្គាប់​ ​ពួក​មនុស្ស​ទាំងឡាយ​ថា​ ​នែ​នាយ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នករាល់គ្នា​ ​ចូរ​ទៅ​នាំ​យក​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ព្រមទាំង​មហេសី​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​មនុស្ស​ទាំងនោះ​ ​បាន​ទទួល​ព្រះ​ឱង្ការ​ ​របស់​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​
ថយ | ទំព័រទី ៣២៧ | បន្ទាប់