ព្រមគ្នា​ដក​ហើយ​ ​អាត្មាអញ​នឹង​ចូល​ទៅកាន់​ទី​ដែល​អាត្មាអញ​ចង់បាន​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​។​ ​ភិក្ខុ​នោះ​ ​ក៏​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​នោះ​ ​ក៏បាន​ ​(​ចីវរ​)​ ​ត្រូវ​តាមបំណង​ ​គឺ​មិនបាន​ខុស​បំណង​។​ ​ភិក្ខុ​នោះ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​សម្រេច​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ព្រោះ​ចង់បាន​ចីវរ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏បាន​ឮដំណឹង​ថា​ ​កឋិន​ក្នុង​អាវាស​នោះ​ ​សង្ឃ​ព្រមគ្នា​ដក​ហើយ​។​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​កឋិន​ក្នុង​អាវាស​នោះ​ ​កាលណាបើ​សង្ឃ​ព្រមគ្នា​ដក​ហើយ​ ​អាត្មាអញ​ ​នឹង​ចូល​ទៅកាន់​ទី​ ​ដែល​អាត្មាអញ​ចង់បាន​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​។​ ​ភិក្ខុ​នោះ​ ​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​នោះ​ ​ក៏បាន​ ​(​ចីវរ​)​ ​ត្រូវ​តាមបំណង​ ​គឺ​មិនបាន​ខុស​បំណង​។​ ​ភិក្ខុ​នោះ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ធ្វើ​ចីវរ​នេះ​ទេ​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ព្រោះ​ចង់បាន​ចីវរ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​ឮដំណឹង​ថា​ ​កឋិន​ក្នុង​អាវាស​នោះ​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់