ទើប​ថ្លែង​សេចក្តី​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​មនុស្ស​ទាំងនោះ​ ​ក៏​នាំ​បណ្តើរ​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ព្រមទាំង​មហេសី​ ​ទៅ​សព្វ​ច្រក​ ​សព្វ​ផ្លូវ​ត្រឡែងកែង​ ​ហើយ​ចេញទៅ​តាម​ទ្វារ​ខាងត្បូង​ ​ហើយ​កាត់​ខ្លួន​ ​ជា៤កំណាត់​ ​រួច​កប់​ក្នុង​រណ្តៅ​គ្រប់ទិស​ទាំង៤​ ​ជា​ខាងត្បូង​ ​នៃ​ព្រះនគរ​ ​ហើយ​ទុក​ពួក​ពល​ ​(​ឲ្យ​នៅ​ថែទាំ​)​ ​រួច​ថយចេញ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ទីឃាវុ​កុមារ​ ​ចូល​ទៅកាន់​ក្រុង​ពារាណសី​ ​ហើយក៏​នាំ​យក​សុរា​មក​បំផឹក​ពួក​ពល​ ​(​ទាំងនោះ​)​។​ ​ពួក​ពល​ទាំងនោះ​ ​ស្រវឹង​ដួល​ដេក​ទៅ​កាលណា​ ​ទីឃាវុ​កុមារ​ ​ក៏​ប្រមូល​កំណាត់ឈើ​ ​ហើយ​លើក​សរីរៈ​មាតាបិតា​ ​ដាក់លើ​ជើងថ្ករ​ ​រួច​បូជា​ភ្លើង​ ​ហើយ​ផ្គង​អញ្ជលី​ ​ធ្វើ​ប្រទក្សិណ​ជើងថ្ករ៣ជុំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចួនជា​ពេលនោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ទ្រង់​គង់នៅ​លើ​ប្រាសាទ​ដ៏​ប្រសើរ​ឰដ៏​ខាងលើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​បាន​ទត​ឃើញ​ទីឃាវុ​កុមារ​ ​កំពុងតែ​ផ្គង​អញ្ជលី​ ​ធ្វើ​ប្រទក្សិណ​ជើងថ្ករ៣ជុំ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​មនុស្ស​នោះ​ ​ច្បាស់ជា​ញាតិ​ ​ឬ​ជា​សាលោហិត​ ​របស់​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ហើយ​ ​ឱ​ហ្ន៎​ ​សេចក្តី​វិនាស​ ​(​ព្រោះ​បុរស​នេះ​ ​គង់​នឹង​មាន​)​ ​ដល់​អាត្មាអញ​ ​មិនសមបើ​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់