មិនដែល​រម្ងាប់​ ​ដោយ​ការ​ចងពៀរ​បាន​ម្តង​ឡើយ​ ​រម្ងាប់​បានតែ​ ​ដោយ​ការ​មិន​ចងពៀរ​ ​នេះ​ជា​ធម្មតា​ ​តែង​មាន​ពីដើម​រៀងមក​។​ ​ពួក​ជន​ដទៃ​ ​មិនដែល​ដឹង​ច្បាស់​ថា​ ​យើង​ដល់​នូវ​សេចក្តី​វិនាស​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​នេះ​ទេ​ ​បណ្តាជន​ទាំងនោះ​ ​បើ​ពួក​ជន​ណាមួយ​ដឹង​ច្បាស់​ ​សេចក្តី​ឈ្លោះ​ ​ទើប​រម្ងាប់​អំពីសំណាក់​ជន​ទាំងនោះ​បាន​។​ ​អម្បាល​ឆ្អឹង​មាតាបិតា​ ​របស់​ទីឃាវុ​កុមារ​ ​គេ​កាត់ចោល​ ​ទាំង​ជីវិត​ ​គេ​ក៏​សម្លាប់ចោល​ ​ទាំង​គោ​ ​សេះ​ ​និង​ធនធាន​ ​គេ​ក៏​នាំ​យក​ទៅ​ ​ទាំង​ដែន​ ​គេ​ក៏​រឹបជាន់​ ​ដណ្តើម​យក​អស់​ ​ម្តេច​ស្តេច​ទាំងនោះ​ ​គង់នៅ​មាន​សេចក្តី​ព្រមព្រៀង​គ្នា​បាន​។​ ​ចុះ​អ្នក​ទាំងឡាយ​ ​ហេតុអ្វី​ ​ក៏​គ្មាន​សេចក្តី​ព្រមព្រៀង​គ្នា​។​
 បើ​បុគ្គល​បាន​សំឡាញ់​មាន​ប្រាជ្ញា​ ​ជា​គ្រឿង​រក្សាខ្លួន​​(​១​)​ ​ជា​អ្នកប្រាជ្ញ​ ​មានធម៌​ជា​គ្រឿង​នៅ​សប្បាយ​ ​ត្រាច់​ទៅជាមួយ​គ្នា​ ​

​(​១​)​ ​ក្នុង​អដ្ឋកថា​ ​មេ​ត្ត​សូ​ត្ត​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ចេះ​រក្សាសីល​ ​ឲ្យ​បរិសុទ្ធ​ ​និង​ពិចារណា​បច្ច័យ​ ​មាន​ចីវរ​ជាដើម​ ​និង​កំណត់​ដឹង​នូវ​សេចក្តី​សប្បាយ៧យ៉ាង​ ​មាន​សប្បាយ​ដោយ​អាវាស​ជាដើម​ ​ហៅថា​ ​មាន​ប្រាជ្ញា​ ​ជា​គ្រឿង​រក្សាខ្លួន​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់