[​១៥៤​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ឋិត​កណ្តាល​ជំនុំ​សង្ឃ​ ​ពោល​ព្រះ​គាថា​អម្បាល​នេះ​ហើយ​ ​ក៏​ទ្រង់​យាង​ទៅ​ឯ​ពាល​ក​លោណ​ការ​ក​គ្រាម​។​ ​សម័យ​នោះ​ឯង​ ​ក៏​ចួន​ជា​ព្រះ​ភ​គុ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ពាល​ក​លោណ​ការ​ក​គ្រាម​ដែរ​។​ ​ឯ​ព្រះ​ភ​គុ​ដ៏​មាន​អាយុ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​រៀប​ក្រាល​អាសនៈ​ ​រួច​ដំ​កល់​ទឹក​សម្រាប់​លាង​ព្រះបាទ​ ​តាំង​សម្រាប់​ទ្រ​ព្រះបាទ​ ​ដែល​លាង​រួចហើយ​ ​និង​គ្រឿង​សម្រាប់​ទ្រ​ព្រះបាទ​ ​ដែល​មិនទាន់​លាង​ ​ស្រេចហើយ​ ​ទើប​ក្រោក​ឡើង​ ​ទៅ​ទទួល​បាត្រ​ ​និង​ចីវរ​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​គង់​លើ​អាសនៈ​ ​ដែល​ភិក្ខុ​ក្រាល​ថ្វាយ​ ​លុះ​គង់​ហើយ​ ​ទើប​លាង​ព្រះ​បាទា​។​ ​ចំណែក​ឯ​ព្រះ​ភ​គុ​ដ៏​មាន​អាយុ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ភ​គុ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ល្មម​អត់ធន់​បានទេ​ឬ​ ​អ្នក​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ទេ​ឬ​ ​អ្នក​មិន​លំបាក​ដោយ​បិណ្ឌបាត​ទេ​ឬ​។​ ​ព្រះ​ភ​គុ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​ល្មម​អត់ធន់​បាន​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​លំបាក​ដោយ​បិណ្ឌបាត​ទេ​។​ ​វេលា​នោះ​ ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់