មិន​គួរ​ធ្វើ​សាមីចិកម្ម​ ​មិន​គួរ​ធ្វើសក្ការៈ​ ​មិន​គួរ​ធ្វើ​សេចក្តី​គោរព​ ​មិន​គួរ​រាប់អាន​ ​មិន​គួរ​បូជា​ ​ពួក​លោកម្ចាស់​ ​ជា​ភិក្ខុ​នៅក្នុង​ក្រុង​កោ​សម្ពី​ទេ​ ​ទុកជា​ភិក្ខុ​ទាំងនោះ​ ​ចូល​មក​ជិត​ ​យើង​ក៏​មិន​គួរឲ្យ​បិណ្ឌបាត​ឡើយ​ ​ភិក្ខុ​ទាំងនេះ​ ​តែ​ពួក​យើង​លែង​ធ្វើសក្ការៈ​ ​លែង​ធ្វើ​សេចក្តី​គោរព​ ​លែង​រាប់អាន​ ​លែង​បូជា​ ​យ៉ាងនេះ​ហើយ​ ​ក៏​ទៅជា​អ្នក​គ្មាន​គ្រឿង​សក្ការៈ​ហើយ​ ​មុខ​ជា​នឹង​រត់ចេញ​ទៅ​ខ្លះ​ ​សឹក​ចេញទៅ​ខ្លះ​ ​ញុំាង​ព្រះមានព្រះភាគ​ ​ឲ្យ​ប្រោសប្រាណ​ខ្លះ​មិនខាន​។​ ​គ្រានោះ​ ​ពួក​ឧបាសក​ក្រុង​កោ​សម្ពី​ ​លែង​សំពះ​ ​លែង​ក្រោក​ទទួល​ ​លែង​ធ្វើ​អញ្ជលិកម្ម​ ​និង​សាមីចិកម្ម​ ​លែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​ ​ទុកជា​ភិក្ខុ​ទាំងនោះ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក៏​លែង​ឲ្យ​បិណ្ឌបាត​។​ ​វេលា​នោះ​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​ ​កាលបើ​ពួក​ឧបាសក​ក្រុង​កោ​សម្ពី​ ​លែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ក៏​ទៅជា​អ្នក​គ្មាន​គ្រឿង​សក្ការៈ​ ​ហើយក៏​និយាយ​នឹងគ្នា​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទៅ​ក្រុង​សាវត្ថី​ ​រម្ងាប់​អធិករណ៍​នេះ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ចេញ​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​ ​ក៏​រៀបចំ​ទុកដាក់​គ្រឿង​សេនាសនៈ​ ​រួច​នាំ​យក​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅ​ក្រុង​សាវត្ថី​។​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់