វិញ​ ​សំដែង​ពាក្យ​ ​ដែល​តថាគត​មិនបាន​ពោល​ ​មិនបាន​ចរចា​ ​ថា​តថាគត​ ​បាន​ពោល​ ​បាន​ចរចា​វិញ​ ​សំដែង​ពាក្យ​ ​ដែល​តថាគត​ ​បាន​ពោល​ ​បាន​ចរចា​ ​ថា​តថាគត​មិនបាន​ពោល​ ​មិនបាន​ចរចា​វិញ​ ​សំដែង​កិច្ច​ ​ដែល​តថាគត​មិនបាន​សន្សំ​ ​ថា​តថាគត​បាន​សន្សំ​វិញ​ ​សំដែង​កិច្ច​ដែល​តថាគត​បាន​សន្សំ​ ​ថា​តថាគត​មិនបាន​សន្សំ​វិញ​ ​សំដែង​សិក្ខាបទ​ ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ ​ថា​តថាគត​បាន​បញ្ញត្ត​វិញ​ ​សំដែង​សិក្ខាបទ​ ​ដែល​តថាគត​ ​បាន​បញ្ញត្ត​ ​ថា​តថាគត​ ​មិនបាន​បញ្ញត្ត​វិញ​ ​សំដែង​អនាបត្តិ​ ​ថា​ជា​អាបត្តិ​វិញ​ ​សំដែង​អាបត្តិ​ ​ថា​ជា​អនាបត្តិ​វិញ​ ​សំដែង​អាបត្តិ​ស្រាល​ ​ថា​ជា​អាបត្តិ​ធ្ងន់​វិញ​ ​សំដែង​អាបត្តិ​ធ្ងន់​ ​ថា​ជា​អាបត្តិ​ស្រាល​វិញ​ ​សំដែង​អាបត្តិ​ ​ដែល​ជា​សាវសេស​(​១​)​ ​ថា​អាបត្តិ​ជា​អ​នវ​សេស​(​២​)​ ​វិញ​ ​សំដែង​អាបត្តិ​ដែល​ជា​អ​នវ​សេស​ ​ថា​អាបត្តិ​ជា​សាវសេស​វិញ​ ​សំដែង​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​វិញ​ ​សំដែង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ទុ​ដ្ឋុ​ល្លា​បត្តិ​វិញ​ ​នែ​សារីបុត្ត​ ​អ្នក​ត្រូវ​ស្គាល់​អធម្មវាទី​បុគ្គល​ ​ដោយ​វត្ថុ​ ​១៨យ៉ាងនេះ​ឯង​ចុះ​ ​នែ​សារីបុត្ត​ ​ចំណែកខាង​ធម្ម​វាទី​បុគ្គល​ ​អ្នក​ត្រូវ​ស្គាល់​ដោយ​វត្ថុ១៨យ៉ាង​ដែរ​ ​នែ​សារីបុត្ត​ ​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​សំដែង​សភាវៈ​ ​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​សំដែងធម៌​ ​ថា​ធម៌​ ​សំដែង​សភាវៈ​មិនមែន​ជា​វិន័យ​ ​ថា​មិនមែន​វិន័យ​ ​សំដែង​វិន័យ​ ​ថា​វិន័យ
​(​១​)​ ​លើកតែ​អាបត្តិ​បារាជិក​ចេញ​ ​អាបត្តិ​ទាំងអស់​ ​ហៅថា​ ​សាវសេស​។​ ​(​២​)​ ​គឺ​អាបត្តិ​បារាជិក​
ថយ | ទំព័រទី ៣៦០ | បន្ទាប់