ដ៏​មាន​អាយុ​ ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ ​ព្រះ​មហា​ចុន្ទ​ដ៏​មាន​អាយុ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ព្រះ​រេ​វត​ដ៏​មាន​អាយុ​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ព្រះ​រាហុល​ដ៏​មាន​អាយុ​ ​បានឮ​ដំណឹង​ថា​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​នោះ​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិ​រក​ណ៍​ក្នុង​សង្ឃ​ ​បាន​មកដល់​ក្រុង​សាវត្ថី​ហើយ​។​ ​គ្រានោះ​ ​ព្រះ​រាហុល​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​រាហុល​ដ៏​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឮ​ថា​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​នោះ​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ ​បាន​មកដល់​ក្រុង​សាវត្ថី​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​តើ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រតិបត្តិ​ ​ក្នុង​ពួក​ភិក្ខុ​ទាំងនោះ​ ​ដូចម្តេច​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​នែ​រាហុល​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​តាំងនៅ​ ​ឲ្យ​សមគួរ​តាម​ធម៌​ចុះ​។​ ​ព្រះ​រាហុល​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ធ្វើ​ដូចម្តេច​ ​ខ្ញុំ​ព្រះអង្គ​ ​អាច​ស្គាល់​ថា​ធម៌​ ​ឬថា​មិនមែន​ជា​ធម៌​បាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​រាហុល​ ​អ្នក​ត្រូវ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់