បើ​នាង​ស្តាប់ធម៌​ ​ក្នុង​សំណាក់​សង្ឃ​ទាំងពីរ​ពួក​ហើយ​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ពួក​ភិក្ខុ​ណា​ ​ដែល​ជា​ធម្ម​វាទី​ ​ចូរ​ព្រះនាង​កាន់​យក​តាម​ទិដ្ឋិ​ ​សេចក្តី​គាប់ចិត្ត​ ​សេចក្តី​ពេញចិត្ត​ ​និង​លទ្ធិ​របស់​ពួក​ភិក្ខុ​នោះ​ ​ម្យ៉ាងទៀត​ ​របស់​ឯណា​នីមួយ​ ​ដែល​ភិក្ខុនី​សង្ឃ​ ​គប្បី​ប្រាថ្នា​អំពីសំណាក់​ភិក្ខុសង្ឃ​ ​របស់​ទាំងអស់​នោះ​ ​ភិក្ខុនី​ ​ត្រូវ​ប្រាថ្នា​អំពី​ធម្ម​វាទី​បុគ្គល​ចុះ​។​
 [​១៦១​]​ ​អនាថបិណ្ឌិក​គហបតិ​ ​បានឮ​ដំណឹង​ថា​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​នោះ​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិ​រក​ណ៍​ក្នុង​សង្ឃ​ ​បាន​មកដល់​ក្រុង​សាវត្ថី​។​ ​វេលា​នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតិ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឮថា​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​នោះ​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ ​បាន​មកដល់​ក្រុង​សាវត្ថី​ហើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​តើ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រតិបត្តិ​ ​ក្នុង​ពួក​ភិក្ខុ​ទាំងនោះ​ ​ដូចម្តេច​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តប​ថា​ ​នែ​គហបតិ​ ​បើ​ដូច្នោះ​ ​អ្នក​ត្រូវឲ្យ​ទាន​ ​ក្នុង​សង្ឃ​ទាំងពីរ​ពួក​ចុះ​ ​លុះ​អ្នកឲ្យ​ទាន​ ​ក្នុង​សង្ឃ​ទាំងពីរ​ពួក​រួចហើយ​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់