ដោយ​ធម៌​ ​ជា​កម្ម​មិន​កំរើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សូម​អស់លោក​ ​មក​ធ្វើ​ឱ​សារណា​កម្ម​ ​ចំពោះ​ខ្ញុំ​ចុះ​។​ ​លំដាប់នោះ​ ​ឧក្ខិ​ត្តា​នុ​វត្តក​ភិក្ខុ​ទាំងនោះ​ ​បាន​នាំ​ឧក្ខិ​ត្ត​ក​ភិក្ខុ​នោះ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឧក្ខិ​ត្ត​ក​ភិក្ខុ​នេះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​នេះ​ជា​អាបត្តិ​ ​នេះ​មិនមែន​ជា​អនាបត្តិ​ទេ​ ​ខ្ញុំ​ជា​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​ ​មិនមែន​ជា​ភិក្ខុ​មិន​ត្រូវអាបត្តិ​ទេ​ ​ខ្ញុំ​ជា​ភិក្ខុ​ដែល​សង្ឃ​ ​(​គួរ​)​ ​លើក​វត្ត​ហើយ​ ​មិនមែន​ជា​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​មិនបានទេ​ ​ខ្ញុំ​ជា​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ ​ជា​កម្ម​មិន​កំរើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សូម​អស់លោក​ ​មក​ធ្វើ​ឱ​សារណា​កម្ម​ ​ចំពោះ​ខ្ញុំ​ចុះ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​តើ​យើងខ្ញុំ​ព្រះអង្គ​ ​គួរ​ប្រតិបត្តិ​ដូចម្តេច​ទៅ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អាបត្តិ​ ​នេះ​មិនមែន​ជា​អនាបត្តិ​ទេ​ ​ភិក្ខុ​នេះ​ ​ជា​អ្នក​ត្រូវអាបត្តិ​ហើយ​ ​ភិក្ខុ​នេះ​ ​មិនមែន​ជា​មិន​ត្រូវអាបត្តិ​ទេ​ ​ភិក្ខុ​នេះ​ ​ជា​ភិក្ខុ​ដែល​សង្ឃ​ ​(​គួរ​)​ ​លើក​វត្ត​ហើយ​ ​ភិក្ខុ​នេះ​ ​មិនមែន​ជា​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​មិនបានទេ​ ​ភិក្ខុ​នេះ​ ​សង្ឃ​បាន​លើក​វត្ត​ហើយ​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់