នែ​ឧបាលិ​ ​សង្ឃសាមគ្គី​ ​មាន​ពីរ​យ៉ាង​ ​នែ​ឧបាលិ​ ​សង្ឃសាមគ្គី​ប្រាសចាក​អត្ថ​ ​តែ​ប្រកបដោយ​ព្យញ្ជនៈ១​ ​នែ​ឧបាលិ​ ​សង្ឃសាមគ្គី​ប្រកប​ទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ១​។​ ​នែ​ឧបាលិ​ ​ឯ​សង្ឃសាមគ្គី​ ​ដែល​ប្រាសចាក​អត្ថ​ ​តែ​ប្រកបដោយ​ព្យញ្ជនៈ​ ​តើ​ដូចម្តេច​។​ ​នែ​ឧបាលិ​ ​សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​គ្នា​ ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​ការវិវាទ​ ​ការ​បំបែក​សង្ឃ​ ​សេចក្តី​ប្រេះ​ឆារ​ ​របស់​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ប្រាកដ​ដល់​សង្ឃ​ហើយ​ ​ព្រោះ​រឿង​ណា​ ​សង្ឃ​មិនទាន់​បាន​ជំរះ​រឿង​នោះ​ ​មិនទាន់​ដឹង​ដើមហេតុ​ ​តាម​ហេតុ​នៃ​រឿង​នោះ​ ​ហើយ​ស្រាប់តែ​ធ្វើ​សង្ឃសាមគ្គី​ទៅ​ ​នែ​ឧបាលិ​ ​សង្ឃសាមគ្គី​នេះ​ ​តថាគត​ ​ហៅថា​ ​ប្រាសចាក​អត្ថ​ ​តែ​ប្រកបដោយ​ព្យញ្ជនៈ​។​ ​នែ​ឧបាលិ​ ​ចំណែកខាង​សង្ឃសាមគ្គី​ ​ដែល​ប្រកប​ទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ ​តើ​ដូចម្តេច​។​ ​នែ​ឧបាលិ​ ​សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​គ្នា​ ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​ការវិវាទ​គ្នា​ ​ការ​បំបែក​សង្ឃ​ ​សេចក្តី​ប្រេះ​ឆារ​ ​របស់​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ប្រាកដ​ដល់​សង្ឃ​ហើយ​ ​ព្រោះ​រឿង​ណា​ ​សង្ឃ​ក៏បាន​ជំរះ​រឿង​នោះ​ ​បានដឹង​ដើមហេតុ​ ​តាម​ហេតុ​នៃ​រឿង​នោះ​ ​ហើយក៏​ធ្វើ​សង្ឃសាមគ្គី​ទៅ​ ​នែ​ឧបាលិ​ ​សង្ឃសាមគ្គី​នេះ​ ​តថាគត​ ​ហៅថា​ ​ប្រកប​ទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​។​ ​នែ​ឧបាលិ​ ​សង្ឃសាមគ្គី​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​វេលា​នោះ​ ​ព្រះ​ឧបាលិ​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់