ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
[២៩] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ឆ្លើយតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ ឆ្លើយតបយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយដើរទៅកាន់អាវាសនោះ។ ដល់ពាក់