អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កាល​ភិក្ខុ​កំពុង​ធ្វើ​ ​ចីវរ​នោះ​ ​ក៏​វិនាស​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​វិនាស​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួច​នៅជា​សុខសប្បាយ​ ​ហើយ​នាំ​យក​ចីវរ​ ​ដែល​មិនទាន់​ធ្វើ​ ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​បើ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ ​ៗ​នឹង​នៅ​ ​បើ​ឥតមាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ទេ​ ​អាត្មាអញ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​(​ទៀត​)​ ​បើ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ ​ៗ​នឹង​នៅ​ ​បើ​ឥតមាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ទេ​ ​អាត្មាអញ​ ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​(​ទៀត​)​ ​បើ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ ​ៗ​នឹង​នៅ​ ​បើ​ឥតមាន​សេចក្តី​សប្បាយ​ ​ដល់​អាត្មាអញ​ទេ​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​ធ្វើ​ចីវរ​នោះ​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​ចីវរ​រួចហើយ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ដែរ​ ​(​តែ​មិនទាន់​មក​នៅឡើយ​)​ ​កឋិន​ ​ក៏​ដោះ​ខាងក្រៅ​ ​(​នោះ​)​ ​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​កន្លង​ខេត្ត​កឋិន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួច​នៅជា​សុខសប្បាយ​
ថយ | ទំព័រទី ៥០ | បន្ទាប់