ដូចម្តេច​។​ ​(​ឯ​បលិពោធ​របស់​កឋិន​ទាំង២យ៉ាងនោះ​)​ ​គឺ​ ​អាវាស​បលិពោធ​ ​(​កង្វល់​ក្នុង​អាវាស​)​១​ ​ចីវរបលិពោធ​ ​(​កង្វល់​ក្នុង​ចីវរ​)​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​អាវាស​បលិពោធ​ ​(​នោះ​)​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​អាវាស​នោះ​ក្តី​ ​មាន​សេចក្តី​អាល័យ​ចំពោះ​អាវាស​នោះ​ ​ហើយ​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​អាវាស​បលិពោធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ចីវរបលិពោធ​ ​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចីវរ​ដែល​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនទាន់​បាន​ធ្វើ​ឬ​ ​ឬថា​បាន​ធ្វើ​ហើយ​ ​តែ​មិនទាន់​ស្រេច​ ​ទាំង​សេចក្តី​ប្រាថ្នា​ចីវរ​ ​ក៏​មិនទាន់​ដាច់​នៅឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ហើយ​ ​ដែល​ហៅថា​ ​ចីវរបលិពោធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បលិពោធ​របស់​កឋិន​ ​មាន២យ៉ាង​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​អប​លិ​ពោធ​ ​របស់​កឋិន​ ​មាន២យ៉ាង​ ​(​នោះ​)​ ​ដូចម្តេច​ខ្លះ​។​ ​(​ឯ​អប​លិ​ពោធ​ទាំង២យ៉ាងនោះ​)​ ​គឺ​ ​អាវា​សាប​លិ​ពោធ​ ​(​គ្មាន​កង្វល់​ក្នុង​អាវាស​)​១​ ​ចីវរា​បលិពោធ​ ​(​គ្មាន​កង្វល់​ក្នុង​ចីវរ​)​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាវា​សាប​លិ​ពោធ​ ​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដើរចៀស​ចេញ​ ​ទៅ​ចាក​អាវាស​នោះ​ ​ដោយ​លះបង់​ចោល​ស្រឡះ​ ​ដាច់​អាល័យ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​
ថយ | ទំព័រទី ៥២ | បន្ទាប់